អាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ ឃាត់ខ្លួនបានជនសង្ស័យ ៨នាក់
សន្តិសុខសង្គម
214

ខេត្តកំពង់ចាម ៖ យោងតាមផេក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ដោយយោងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។

នៅវេលាម៉ោង ១៧និង ០១ នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ និងវត្ថុតាងចាប់យករួមមាន៖

-កុំព្យូទ័រ ចំនួន ០១ គ្រឿង។

- ទូរទស្សន៍ចំនួន ០១ គ្រឿង

- ប្រាក់រៀលចំនួន ៩៥០០០០៛

- ម៉ូតូ ចំនួន ០៤ គ្រឿង។

- ទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕


Telegram