សិស្សស្រីថ្នាក់ទី៩ នៃវិទ្យាល័យកំពង់ធំម្នាក់ លោ....តទឹកស..ម្លា...ប់ខ្លួ....ននៅគល់ស្ពា.....នស្ទឹងសែន ស.....ល់តែស្បែកជើង!
សន្តិសុខសង្គម
369

ខេត្តកំពង់ធំ ៖ យោងតាមការបង្ហោះនៅលើផេក របស់ឯកឧត្តម ខៀវ កញារីទ្ធ បានឲ្យដឹងនូវសេចក្តីរាយការណ៍មួយ ដែល យុវតីម្នាក់ ដែលគេស្គាល់ថា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យកំពង់ធំ បានធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន នៅត្រង់ចំណុចគល់ស្ពានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅសល់ស្បែកជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ។

យុវត្តីដែលសម្លាប់ខ្លួននេះ ត្រូវបានគេស្គាល់ថា សិស្សថ្នាក់ទី៩ នៃវិទ្យាល័យកំពង់ធំ មានអាស័យដ្ឋានបច្ចុប្បន្ននៅក្រោយវត្តកំពង់ធំ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយបច្ចុប្បន្ន រកសពយុវតីរងគ្រោះ មិនទាន់រកឃើញនោះទេ ខណៈមូលហេតុនៃការសម្លាប់ខ្លួននេះ ក៏នៅមិនទាន់មានការបញ្ជាក់ពីក្រុមគ្រួសារសពនៅឡើយ៕


Telegram