ការព្យាការណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក សម្រាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ តុលា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួន!
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ។
ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និង ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជាទេ) ៖