ខេត្តកំពង់ធំ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថា នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងស្វែងរកសពប្អូនស្រីឈ្មោះ ម៉ៅ សុភាព ភេទស្រី
អាយុ១៥ឆ្នំា មុខរបរសិស្សថ្នាក់ទី៩ រស់នៅភូមិក្តីសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដែលបានលោតពីលើស្ពាន កាលពីថ្ងៃទី១ វេលាម៉ោង៧និង២៥នាទីយប់ ឃើញហើយ ដោយសព អណ្តែតទឹក នៅចំណុចភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ។
សូមបញ្ជាក់បន្ថែមថា យុវតីម្នាក់ ដែលគេស្គាល់ថា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យកំពង់ធំ បានធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន នៅត្រង់ចំណុចគល់ស្ពានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅសល់ស្បែកជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ។
ខណៈមូលហេតុនៃការសម្លាប់ខ្លួននេះ ក៏នៅមិនទាន់មានការបញ្ជាក់ពីក្រុមគ្រួសារសពនៅឡើយ ។ ពេលនេះសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕