រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បែកគំនិត យកទូរសព្ទ ថតស្រីៗក្នុងបន្ទប់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ប៉ះពាល់ដល់សិទ្ធិខាងរូបភាពបុគ្គល ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ មុខរបរកម្មកររត់តុ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង ៤៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភួង សុភា ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈដកហូត៖ ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ទឹកប៊ិច ជារបស់ជនសង្ស័យ។
បច្ចុប្ប្នន្នជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕