អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់ សំណូមពរមិនឱ្យយកឡើងថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ ៖ យោងតាមផេក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន និងការលក់ដូររបស់បងប្អូនអាជីវករនៅតាមបណ្តាទីរួមផ្សារទាំង៣ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន ៖ ផ្សារធំថ្មី, ផ្សារកណ្តាល និងផ្សារចាស់ ដើម្បីសាកសួរសុខទុក្ខ និងសំណូមពរផ្សេងៗរបស់បងប្អូនអាជីវករ ព្រមទាំងបានបន្តចុះណែនាំដល់ទីតាំងចំណតឡានតាក់ស៊ីមួយចំនួន សំណូមពរមិនឱ្យយកឡើងថ្លៃ ដល់បងប្អូនត្រូវការធ្វើដំណើរទៅស្រុកកំណើត នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ឱ្យជួបតែសុខសុវត្ថិភាព និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕