ចាប់ខ្លួនក្មេ....ងអាយុ១៤ឆ្នាំ ក្រោយបា..ញ់ប្រ...ហារ ស្លា....ប់មនុស្សរហូតដល់៣នាក់ ច្រើននាក់ទៀតរបួស ខណៈរាប់រយនាក់ទៀត រត់ចេញពីផ្សារទំនើប!
សន្តិសុខសង្គម
169

ប្រទេសថៃ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា កម្លាំងប៉ូលិសថៃ បានចាប់ខ្លួនយុវជនម្នាក់ អាយុ១៤ឆ្នាំ ដែលជាជនសង្ស័យខ្មាន់កាំភ្លើង និងជាជនដៃដល់ ដែលបានបាញ់ប្រហារ នៅផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ថ្ងៃអង្គារ ទី៣ ខែតុលា​ ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្ស ៣នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈមនុស្សរាប់រយទៀត បានភ័យស្លន់ស្លោប្រញាប់រត់ចេញមកខាងក្រៅ ស្របពេលដែលស្នូរគ្រាប់កាំភ្លើង បាញ់លាន់ទ្រហឹង ។

ជុំវិញហេតុការណ៍បាញ់ប្រហារនេះ នាយករដ្ឋមន្ត្រីថៃ Srettha Thavisin ក៏បានបញ្ជាក់ថា ពិតជាមានហេតុការណ៍បាញ់ប្រហារនេះពិតមែន និងបញ្ជាក់ថា ប៉ូលិសគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង ជនសង្ស័យមានអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយជនសង្ស័យ បានដាក់កាំភ្លើងចុះហើយប្រគល់ខ្លួនឲ្យប៉ូលិស ក្នុងហាងមួយកន្លែង នៅជាន់ទីបី និងរកឃើញកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩ មីលីម៉ែត្រ នៅជាមួយក្មេងប្រុសជាជនសង្ស័យនេះផងដែរ។

តាមចម្លើយសារភាពរបស់ក្មេងប្រុសអាយុ១៤ឆ្នាំខាងលើ ឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួន​គិត​ថា ​មាន​អ្នកចង់លបវាយប្រហារខ្លួន ដូច្នេះក៏​​ដក​កាំភ្លើង​ខ្លី​ ​បាញ់យកតែម្តង ។

ទន្ទឹមនឹងនោះ បើតាមប្រភពក្រៅផ្លូវ លើបណ្តាញសង្គម ខ្លះបានលើកឡើងថា បណ្តាលមកពីវិបត្តិ និងចាញ់ហ្គេម ជនសង្ស័យជាក្មេងអាយុ១៤ឆ្នាំរូបនេះ បានទុកកាំភ្លើងមកទុក និងហាត់បាញ់ ដោយថតវីដេអូផ្ញើរឲ្យមិត្តរបស់គេមើលថែមទៀត! ៕ #N


Telegram