រាជធានីភ្នំពេញ៖ ពិតជាអាណិតណាស់ ប្តីមានអាការៈមិនស្រួលខ្លួន ប្រាប់ប្រពន្ធអោយជូនមកពេទ្យ ប្រពន្ធក៏បានឌុបប្តីឲ្យជិះនៅខាងក្រោយ មិនទាន់ដល់មន្ទីរពេទ្យផង មិនស្រួលខ្លាំងក៏អោយប្រពន្ធឈប់ម៉ូតូអង្គុយលើសួន អកុលស្យគាត់បានដាច់ខ្យល់ស្លាប់ភ្លាមៗ តែម្តង។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដាញផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខនិងក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថាសាកសពមានឈ្មោះ ហ៊ាត់ ហោយី អាយុ៤៩ ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ ដោយប្តីរបស់គាត់មានអាការៈមិនស្រួលក៏បានអោយគាត់ជាប្រពន្ធឌុប ចេញពីផ្ទះនៅចោមចៅ មកមន្ទីរពេទ្យកាល់ម៉ែត ដោយជិះម៉ូតូ ម៉ាកហុងដា ដែលពាក់ស្លាកលេខភ្នំពេញ 1P 8560 ធ្វើដំណើរពីលិច មកកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្តីរបស់គាត់មានអាការៈថប់ទ្រូងខ្លាំង ក៏បានអោយប្រពន្ធរបស់គាត់ឈប់ម៉ូតូ រួចគាត់បានអង្គុយលើសួនភ្លាមៗនោះ ប្រពន្ធគាត់បានធ្វើចលនា ឃើញដូចនេះប្រជាពលរដ្ឋដែលធ្វើដំណើរឃើញក៏បានធ្វើការជួយសង្រ្គោះដែរ និងបានរាយការណ៍មកកាន់ សមត្ថកិច្ចចុះមកដល់ទីតាំងបានទំនាក់ទំនងទៅកាន់រថយន្តមន្ទីរពេទ្យ ដល់ទីតាំងខាងលើ បានធ្វើចលនាសង្រ្គោះ តែជាអកុសលបុរសខាងលើបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការលិខិត ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីជាតិ ៕ អែល មេសា