ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយនឹងផ្តល់ផ្តល់លិខិតអនុញ្ញាតជូនវិញរយ:ពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និង ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)
សន្តិសុខសង្គម
124

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហោះនៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ឲ្យដឹងថា អនុលោមតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)។

ពេលទទួលបានលិខិតអនុញ្ញាត ផលិតករត្រូវយកលិខិតអនុញ្ញាតថតនេះជូនទៅអាជ្ញាធរជាតិអប្សរា (ករណីថតនៅក្នុងបរិវេណរមណីយដ្ឋានអង្គរ) ដោយបញ្ជាក់ពីទីកន្លែងដែលត្រូវថត ពេលវេលាថត និងសមាសភាពក្រុមការងារ ដើម្បីអាជ្ញាធរជួយសម្របសម្រួល។

ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏ទើបបានចេញសេចក្តីជូនដំណឹងស្តីពីការថតរូបភាព ឬវីដេអូនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះដែរ។ (លិខិត)

អាជ្ញាធរជាតិអប្សរា បានសង្កត់ធ្ងន់ទៀតថា សូមម្ចាស់ផលិតករ ជាក្រុមហ៊ុនឬឯកជន ចូលរួមប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារអនុក្រឹត្យ និងសេចក្តីជូនដំណឹងខាងលើ៕


Telegram