ម៉ូតូត្រឹមត្រូវជិះអត់ឡូយ ទាល់តែកែច្នៃដាក់ស៊ីម៉ាំងលាន់តម្លង់ភូមិទើបជិះកើត មានអីត្រូវសមត្ថកិច្ចស្រុកគិរីវង់ បង្ក្រាប
ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានបង្ហោះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឲ្យដឹងថា ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ , លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ធ្វើការអបរំ និងធ្វើកិច្ចសន្យា ដល់យុវជនមួយក្រុម ដែលដាក់បំពង់ស៊ីមាំង និងស៊ីផ្លេម៉ូតូខុសបច្ចេកទេស បង្កសម្លេងរំខានដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរី រួចទើបអនុសញ្ញាតិឲ្យត្រឡប់ទៅលំនៅឋានវិញ ៕