ខេត្តកណ្តាល ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបង្ហោះនៅថ្ងៃត្រង់ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានបង្ហាញពីកាមេរ៉ាសុវត្ថិភាព ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា ហើយមានរថយន្តដឹកកម្មករ បុកកិនបន្ថែម ស្លាប់៣នាក់ យ៉ាងរន្ធត់ ។
ក្នុងនោះ អធិការនគរបាលស្រុកកណ្ដាលស្ទឹង សូមជម្រាបជូនដល់ម្ចាស់រថយន្តដឹកកម្មករពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ (ដែលបណ្ដាលអោយស្លាប់ ៣នាក់និងរបួសធ្ងន់ស្ត្រីម្នាក់ ដែលកើតហេតុកាលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លើបណ្ដោយផ្លូវជាតិលេខ ៣ គីឡូម៉ែត្រ៣៥-៣៦ ភូមិជីមៅឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលបានរត់គេចចេញពីកន្លែងកើតហេតុខាងលើ សូមយករថយន្តពាក់ព័ន្ធខាងលើ មកប្រគល់អោយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និង ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្ទាន់ ។
សូមបងប្អូនជួយស៊ែបន្ត និងទាក់មកតាមទូរសព្ទលេខ 0967277702-092641651 រឺតាមប្រសារ(inbox)សូមអរគុណ ៕