ខេត្តកំពង់ឆ្នាំង ៖ ពិតជាសាហាវណាស់ បុរសជាប្តី កើតចិត្តប្រច័ណ្ឌទៅលើប្រពន្ធ ទាញកាំបិត កាប់សម្លាប់ប្រពន្ធជាច្រើនកាំបិត ស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីសម្លាប់ប្រពន្ធរួច ក៏ចងកសម្លាប់ខ្លួនឯងតាមក្រោយតែម្តង ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២រំលងអធ្រាត ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ៣២ឆ្នាំ ។ ចំណែកប្ដីឈ្មោះ លី សារិន អាយុ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ។ អ្នកទាំង២មានកូន ២នាក់ជាចំណងដៃ ហើយនៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី៤ ខែតុលា ប្ដីប្រពន្ធទាំង២នាក់បានទាស់គ្នាខ្លាំងម្ដងហើយ តែក៏មានការសម្រួលពីបងប្អូនទើបស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ស្រាប់
តែនៅវេលាម៉ោង២រំលងអាធ្រាត្រ បុរសជាប្ដីបាន យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មា និងកន្លែងផ្សេងទៀត សុះខ្លួន ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ក្នុងបន្ទាប់ រួចប្ដី ក៏បានទៅផ្ទះបាយចង កសម្លាប់ខ្លួនឯងតាមក្រោយតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យទៅលើសពទាំង ២នាក់ប្តីប្រពន្ធ និងប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕