ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួន
សន្តិសុខសង្គម
105

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៣ម៉៣០នាទីទៀបភ្លឺ នៅចំណុចផ្ទះ១២៩អាអឺ០ ផ្លូវលេខ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ ខណៈកម្លាំងចុះល្បាតក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖

១- ឈ្មោះ កើត សុភា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

២- ឈ្មោះ ចាន់ វិបុល ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងរួមមាន​ ៖ កាំបិតដែកដងឈើ ចំនួន០១។ សម្ភារៈបាត់បង់៖ អាយផេត ១៥ គ្រឿង, ទូរស័ព្ទចំនួន ២៤ គ្រឿង, ស្ពីគឺ ចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណោ្តះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕


Telegram