រថយន្តដឹកស្ករស បុកម៉ូតូមួយគ្រឿង ស្លា....ប់២នាក់យ៉ាងរ..ន្ធ....ត់ នៅស្រុកអូរជ្រៅ
សន្តិសុខសង្គម
117

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣ និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស្ករស បុកម៉ូតូ០១គ្រឿង បណ្តាលឲ្យស្លាប់២នាក់បងប្អូនភ្លាមៗនៅនឹងកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ខាងកើតរដ្ឋបាលស្រុកអូរជ្រៅប្រហែល១៥០ម៉ែត្រ ត្រង់បង្គោលគីឡូម៉ែត្រលេខ៣៧៨-៣៧៩ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ ១-ឈ្មោះ ឌឿង តាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបងអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១០០ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ សៀមរាប 1C-7750 ២-ឈ្មោះឌឿង ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាប្អូនអ្នករួមដំណើរ។ ជនរងគ្រោះទាំង២នាក់រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ។

លោកអធិការ បានបន្តថា ៖ មុនដំបូងមានរថយន្តធំដឹកស្ករស ០១គ្រឿង ម៉ាកMIZUMIZI ពាក់ផ្លាកលេខបាត់ដំបង 3A-2129 បើកបរដោយឈ្មោះសាន វិឆៃ ភេទប្រុស អាយុ៣៧ ឆ្នាំទីលំនៅភូមិ ស្វាយគង់ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខ វ៉ាមិនផុត ជ្រុលចង្កូតទៅបុកនឹងម៉ូតូមកពីទិសខាងកើតទៅខាងលិច (ផ្ទុយទិសគ្នា) ហើយបោកប៉ះ និងរថយន្តតូចមួយគ្រឿងទៀតបើកពីខាងក្រោយម៉ូតូ បណ្តាលឲ្យអ្នកបើកបររថយន្តតូចរងរបួសស្រាល ហើយរថយន្តបង្កបានក្រឡាប់ធ្លាក់ពីលើផ្លូវអ្នកបើកបររបួសស្រាល។

មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីរថយន្តធំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធអទ្ធិភាពបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាងទាំង០៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំពោះអ្នកបើកបររថយន្តធំបង្កគ្រោះថ្នាក់រៀបចំសំណុំរឿងអនុវត្តតាមនិតិវិធី៕


Telegram