ទាស់ពាក្យសម្តី ទាញផ្គាក់កាប់ស្ត្រីកូនខ្ចី១ខែ ស្លាប់យ៉ាងរន្ធត់ ខណៈកូនស្រីតូចលើកដៃសំពះសុំជំនួយ ចង់បូជាម្តាយឲ្យបានត្រឹមត្រូវ ឲ្យម្តាយទៅឲ្យបានសុខ ចំណែកប្អូនតូចខ្លួនជាអ្នកមើលជាមួយលោកយាយ ទាំងជីវភាពក្រលំបាក.....
សន្តិសុខសង្គម
680

ខេត្តកំពង់ស្ពឺ ៖ ពិតជាសាហាវណាស់លោកអើយ ស្ត្រីកូនខ្ចីទើបបាន ១ខែ បានឈ្លោះទាស់ពាក្យសម្តីគ្នា ជាមួយបុរសម្នាក់ទៀត ជាអ្នកជិតខាងនឹងគ្នា ហើយត្រូវជនដៃដល់ជាបុរសរូបនោះ ដើរចូលទៅក្នុងផ្ទះ រួចយកកាំបិតផ្គាក់ កាប់ចំ.ក ស្លាប់យ៉ាងអាណោចអាធ័មចោលកូនស្រីតូចម្នាក់ និងកូនអាយុ១ខែម្នាក់ទៀតដែលទើបតែកើត ទាំងដែលគ្រួសារក្រីក្រ គ្មានលុយគ្រប់គ្រាន់ ដោយកូនស្រីតូចរបស់ជនរងគ្រោះ បានលើកដៃសំពះ សុំឲ្យមហាជនជួយខ្លួនផង ចង់បូជាម៉ែឲ្យបានត្រឹមត្រូវ ឲ្យម៉ែទៅបានសុខ ចំណែកប្អូនតូចអាយុ១ខែ ខ្លួនជាបងនឹងចិញ្ចឹមជាមួយលោកយាយ ស្តាប់ហើយពិតជាសង្វេគចិត្តយ៉ាងខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ហ៊ូ ហយ អាយុ ៦០ឆ្នាំនៅភូមិសង្កាត់ជាមួយគ្នា ។ ចំណែកជនរងគ្រោះមានឈ្មោះ ស សុខេន ហៅស្រីឡឹង អាយុ៣២ឆ្នាំ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែកពាក្យសម្តីជាមួយជនសង្ស័យ ដោយជនរងគ្រោះបានយកកាំបិតផ្គាក់មកកាប់របងផ្ទះ ភាគីគូទំនាស់ ស្រាប់តែជនសង្ស័យជាដៃដល់ បានដើរចូលក្នុងផ្ទះ រួចចេញមកវិញ កាន់កាំបិតផ្គាក់ កាប់ទៅលើស្ត្រីរងគ្រោះចំ.ក ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្តង បន្សល់ទុកកូនស្រីច្បង និងកូនស្រីតូចម្នាក់ទៀត ដែលទើបតែនឹងកើតបាន១ខែប៉ុណ្ណោះ ។

ក្រោយកាប់សម្លាប់ជនរងគ្រោះរួច ជនដៃដល់ក៏បានរត់គេចខ្លួន តែត្រូវបានកម្លាំងប៉ុស្តិ៍ ក្រុងនិងខេត្ត សហការគ្នាស្រាវជ្រាវចាប់ខ្លួនបានមកវិញ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ។ 


Telegram