ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ឃាត់ខ្លួន ត្រួតពិនិត្យមានថ្នាំញៀន៧កញ្ចប់
សន្តិសុខសង្គម
114

រាជធានីភ្នំពេញ ៖ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក​ អ៊ុក​ បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​អោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ បានធ្វើការល្បាតយកចិត្តទុកដាក់ខ្ពស់ការពារសណ្តាប់ធា្នប់សន្តិសុខក្នុងមូលដ្ឋាន​អោយបានល្អប្រសើរ ហើយនៅថ្ងៃទី៦ខែតុលា​ឆ្នាំ២០២៣ម៉ោង៤និង៣០នាទីទៀបភ្លឺ​ កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់​ ក្រោយពីបានឆែករកឃើញរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់​ ចំនួន៧កញ្ចប់។

-ជនសង្ស័យទី១​ មានឈ្មោះ​ ចា​ ពៅ​ ភេទប្រុសអាយុ៣៧ឆ្នាំ

មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

-ជនសង្ស័យទី២​ ឈ្មោះ​ឈិន​ ចាន់ដារ៉ាវី​ ភេទប្រុស​អាយុ៣៥ឆ្នាំមុខរបរមិនពិត​ ប្រាកដស្នាក់នៅផ្ទះជួលភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។

-ជនសង្ស័យទី៣ឈ្មោះ​ បាន​ ទីទី​ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

-ជនសង្ស័យទី៤ឈ្មោះ​ យិន​ គឹម​ហ៊ួរ​ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ​​ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដើមថ្កូវ ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បើតាមសម្ដីលោកវរៈសេនីយ៍ត្រី​ ឯម​ ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ​ ស្រាប់តែមកដល់ណុចផ្លូវបេតុងទៅបរីសូនីក៏បានឃើញជនសង្ស័យ៤នាក់ខាងលើ កំពុងតែអង្គុយនិយាយគ្នា និងមានម៉ូត២គ្រឿង​ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន៧កញ្ចប់ធំ១តូច៦ ដែលជនសង្ស័យលាក់ទុកក្នុងកូនកាបូបជាប់និងសោរម៉ូតូ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣តែម្តង។

ក្រោយពីធ្វើការសាកសួររួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសុំរឿងបញ្ជួនមកកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ


Telegram