(វីដេអូចាស់) សូមម្ចាស់គណនីឈ្មោះ Thera Kh លុបវីដេអូនេះជាបន្ទាន់ បើមិនដូច្នេះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់
រាជធានីភ្នំពេញ ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សូមឈប់យកព័ត៌មានចាស់មកបង្ហោះ ដែលនាំឲ្យមានការយល់ច្រឡំថាជាព័ត៌មានថ្មី ពិសេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
សូមបញ្ចាក់ថា ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយម្តាយទៀតសោតក៏កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារផងដែរ។
សូមម្ចាស់គណនីឈ្មោះ Thera Kh លុបវីដេអូនេះជាបន្ទាន់ បើមិនដូច្នេះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់៕