ទាស់ពាក្យសម្តីគ្នារឿងខ្សែភ្លើង បងទាញដា......វស៊ាំម៉ូរ៉ៃ កា.....ប់ប្អូនថ្លៃដាច់បំព.....ង់កដល់ឆ្អឹ...ង ស្លា....ប់យ៉ាងរ..ន្ធ...ត់!
សន្តិសុខសង្គម
296

ខេត្តតាកែវ ៖ បុរសម្នាក់ជាបងថ្លៃ ត្រូវសមត្ថកិច្ចស្រុកបាទី ធ្វើការចាប់ឃាត់ខ្លួន ក្រោយទាស់សម្តីគ្នារឿងយកខ្សែភ្លើង ក៏យកដាវសាំម៉ូរៃ កាប់ទៅលើប្អូនថ្លៃ ដាច់បំពង់ក ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ។

ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៦និង២០នាទី ល្ងាចថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២៣ ក្នុងភូមិមានជោគ  ឃុំក្រាំងលាវ  ស្រុកបាទី  ខេត្តតាកែវ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងជនដោយសង្ស័យ ឈ្មោះ ម៉ៅ ហុងឡាយ ហៅ ណុប  ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតខាងលើ ដោយមុនពេលកើតហេតុជនសង្ស័យមានទំនាស់ពាក្យសម្តីរឿង ( យកខ្សែភ្លើង ) ជាមួយជនរងគ្រោះឈ្មោះ នៅ វ៉ាង ភេទ ប្រុស អាយុ ៣២ ឆ្នាំ (ត្រូវជាប្អូនថ្លៃ) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិមានជោគ ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ក៏ជនសង្ស័យជាបងថ្លៃ យកដាវសាំម៉ូរៃប្រវែង ៦៧ សង់ទីម៉ែត្រ កាប់ទៅលើប្អូនថ្លៃ ចំនួន ០១ ដាវ ចំត្រង់កចំហៀងខាងឆ្វេងដាច់ដល់ឆ្អឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្នុងនោះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពី ស្រវឹងស្រា និងទំនាស់ពាក្យសម្តី ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នឹង ដឹកនាំបញ្ជាផ្ទាល់ ពី លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី វេលាម៉ោង៧យប់ថ្ងៃដដែល ទើបកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉ៅ ហុងឡាយ ហៅ ណុប ត្រង់ចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និង ដកហូតវត្ថុតាងដាវសាំម៉ូរៃចំនួន ០១ ដើម ប្រវែង ៦៧ សង់ទីម៉ែត្រ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram