គេចទៅណារួច! ឃា......តក....ជាប្តី ដែលអា.......រកស...ម្លា....ប់ប្រព....ន្ធកូននៅខេត្តកណ្តាល សមត្ថកិច្ចចា....ប់ខ្លួនបានហើយ! មូលហេតុខឹងប្រពន្ធសុំលែងលះ!
សន្តិសុខសង្គម
742

ខេត្តកណ្តាល ៖ អ្នកនាំពាក្យស្នងការខេត្តកណ្តាល នៅរសៀលនេះបានបញ្ចាក់ប្រាប់ tvfb ឲ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាឃាតកបានហើយ នៅវេលាម៉ោង២និង២០នាទី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកំពុងបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ពិតជាឈាមស្រេកស្បែកហៅក្រោយពី ជនដៃដល់ជាឃាតក និងជាប្តីដែលបាន យកកាំបិតបុង័តោ អារកសម្លាប់ប្រពន្ធនិងកូនស្រីអាយុ២ខួប នៅលើពូកដាច់ក្បាលចេញពីខ្លួន ដោយសមត្ថកិច្ចប្រើពេលមិនដល់៤៨ម៉ោងផងចាប់ខ្លួនបានជនសង្ស័យខាងលើ ខណៈសពប្រពន្ធ និងកូនកំពុងធ្វើបុណ្យនៅឡើយ ។ ចំណែកមូលហេតុ ខឹងប្រពន្ធសុំលែងប្តីអារកសម្លាប់ប្រពន្ធនិងកូនស្រីអាយុ២ឆ្នាំ។

សូមបញ្ជាក់ថា ពិតជាសាហាវណាស់លោកអើយ ដោយសារភ្លើងប្រច័ណ្ឌ ជនដៃជាប្តី បានយកកាំបិតបុង័តោ អារកសម្លាប់ប្រពន្ធយ៉ាងរន្ធត់ រួចអារកកូនស្រីអាយុ២ខួប ស្លាប់ដាច់ក្បាលចេញពីខ្លួន ទាំង២នាក់ម្តាយកូនដែលកំពុងដេកលើពូកក្នុងផ្ទះ ហើយប្រញាប់រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះជាប្រពន្ធមានឈ្មោះ ឃឿន ស្រីវលក្ខណ៍ និងកូនស្រីដែលស្លាប់ មានអាយុ២ខួប ។ ចំណែកឃាតកជាប្តី មានឈ្មោះ ម៉ែន សំអាត ពេលនេះកំពុងរត់គេចខ្លួន ដោយអ្នកទាំង២បានរៀបការនៅឆ្នាំ ២០១១ មានកូនចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យជាប្តី តែងតែប្រច័ណ្ឌប្រពន្ធ ឈ្លោះគ្នាជាញឹកញាប់ ហើយម្សិលមិញនេះ ជនដៃដល់ជាប្តី និងប្រពន្ធដែលជាជនរងគ្រោះ ក៏បាននាំគ្នាទៅឃុំ ដោយសារឈ្លោះគ្នាពេក ដោយនៅថ្ងៃនោះ ជនដៃដល់នេះ ក៏បានគំរាមរួចមកហើយថា នឹងសម្លាប់ប្រពន្ធចោល លុះព្រឹកស្អែក ស្រាប់តែកើតរឿងដូចការគំរាមរបស់ជនដៃដល់ជាប្តីពិតមែន ដោយបានយកកាំបិតបុង័តោ អារកសម្លាប់ប្រពន្ធយ៉ាងរន្ធត់ រួចអារកកូនស្រីអាយុ២ខួប ស្លាប់ដាច់ក្បាលចេញពីខ្លួន ទាំង២នាក់ម្តាយកូនដែលកំពុងដេកលើពូកក្នុងផ្ទះ ហើយប្រញាប់រត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញមានសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពការពារកុមារ CPU នគរបាលស្រុកកណ្តាលស្ទឹង បានចុះមកធ្វើការហ៊ុព័ទ្ធទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព ទាំង២នាក់ម្តាយកូន និងកំពុងស្រាវជ្រាវ តាមចាប់ជនដៃដល់ជាប្តី ដែលកំពុងរត់គេចខ្លួន។ ខណៈលោកយាយ គ្រាន់តែឃើញសភាពចៅស្លាប់ បានយកដៃត្រកងចាប់កាន់ក្បាលរបស់ចៅ ដែលដាច់ចេញពីខ្លួន មកអោបស្រែកទ្រហ៊ោយំដោយក្តីតុកស្លុតជាខ្លាំង៕ អែល វិចិត្រ +មេសា


Telegram