អរគុណណាស់! អ្នកដំណើរចិត្តធម៌ ឃើញក្មេងស្រីម្នាក់ជិះកង់ដឹកផ្កាឈូក ត្រូវម៉ូតូបុករបួសធ្ងន់ ចាំរថយន្តសាមុយជិត១ម៉ោងទៅហើយមិនទាន់ឃើញមកយក ក៏សែងដាក់លើរថយន្តជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ...
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ ៖ ពិតជាអរគុណណាស់ ដោយប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមផ្លូវ បានឃើញក្មេងស្រីម្នាក់ គ្រោះថ្នាក់ចរាចរណ៍ជិះកង់ដឹកផ្កាឈូក ត្រូវម៉ូតូបុកខ្ទាតប៉ើងរបួសធ្ងន់​ចាំរថយន្តសាមុយ មកយូរពេក ជិត១ម៉ោងទៅហើយ មិនទាន់ឃើញមកយកជនរងគ្រោះ ក៏ឈប់រថយន្ត ដោយមានអ្នកដំណើរផ្សេងទៀត នាំគ្នាជួយលើកជនរងគ្រោះដាក់លើរថយន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ ខណៈអ្នកជិះម៉ូតូនោះ ក៏របួសដូចគ្នា តែរបួសធម្យម សន្លប់រួចក៏ដឹងខ្លួនវិញ​។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ៣០ម៉ែត្រ ក្បែរនឹងក្រសួងកិច្ចការនារី ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូសង់សេ១២៥មួយគ្រឿង បើកបរក្នុង ជិះលឿន មកបុកកង់ដឹកផ្កាឈូក ដែលកំពុងជិះដោយក្មេងស្រីម្នាក់ ក្នុងទិសដៅស្របទិសគ្នា ផ្លោងខ្ទាតរបួសទាំងសងខាង តែក្មេងស្រីដែលជិះកង់ដឹកផ្កាឈូកនោះ របួសធ្ងន់ ផ្អើលអ្នកដំណើរតាមដងផ្លូវចុះជួយសម្រួលចរាចរណ៍ ខ្លាំងកាន់ភួយ បាំងឲ្យជនរងគ្រោះព្រោះរបួសធ្ងន់ ហើយដេកក្រោមកម្តៅថ្ងៃ ចាំរថយន្តសាមុយ មកយូរពេក ជិត១ម៉ោងទៅហើយ មិនទាន់ឃើញមកយកជនរងគ្រោះទៀត ក៏មាន ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរតាមផ្លូវ បានឃើញអាណិត ដោយមានអ្នកដំណើរផ្សេងទៀត នាំគ្នាជួយលើកជនរងគ្រោះដាក់លើរថយន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ ខណៈអ្នកជិះម៉ូតូនោះ ក៏របួសដូចគ្នា តែរបួសធម្យម សន្លប់រួចក៏ដឹងខ្លួនវិញ​។

សូមបញ្ជាក់ថា ភ្លាមៗគេឃើញមានទាំង កម្លាំងប្រជាការពារភូមិ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះមកដល់ទីតាំងកើតហេតុជួយសម្រួលចរាចរណ៍ និងបានតេហៅរថយន្តសាមុយផងដែរ តែយូរទៅហើយជិត១ម៉ោងមិនឃើញមក សំណាងមានអ្នកដំណើរចិត្តធម៌ជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូនឹងកង់ សមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាបន្តទៀត ៕ អែល វិចិត្រ


Telegram