ជិះម៉ូតូឌុបគ្នាទៅញ៉ាំអីនៅមាត់ទន្លេ មិនប្រយ័ត្ន បុកគ្នាជាមួយរថយន្តស៊េរីទំនើប របួសធ្ងន់នារី២នាក់
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ​៖ បុរសម្នាក់ជិះម៉ូតូឌុបនារី២នាក់ មកពីញាំអីនៅមាត់ទន្លេ បើកម៉ូតូមិនប្រយ័ត្ន ក៏បានបុកគ្នាជាមួយនិងរថយន្ដអាល់ផាត បណ្ដាលរងរបួសនារី២នាក់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវមាត់ទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង១១យប់ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ដឹកនារី២នាក់មកពីញាំអីនៅមាត់ទន្លេ បើកម៉ូតូមិនប្រយ័ត្ន ក៏បានបុកគ្នាជាមួយនិងរថយន្ដ អាល់ផាត បណ្ដាលរងរបួសនារី២នាក់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យករថយន្តខាងលើយកទៅរក្សាទុក នៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram