បង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង យីហោ ពន្លៃ ជក់ចិត្ត ឃាត់ខ្លួនមនុស្ស១៤នាក់ បញ្ជូនទៅអគ្គស្នងការនគរបាលជាតិ
សន្តិសុខសង្គម
119

រាជធានីភ្នំពេញ ​៖ កន្លែងម៉ាស្សាកោសជប់មួយកន្លែង យីហោ ពន្លៃ ជក់ចិត្ត ត្រូវបានកម្លាំង នៃអគ្គស្នងការនគរបាលជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការចុះបង្ក្រាបឃាត់បានមនុស្សចំនួន១៤ នាក់ បញ្ជូនទៅកាន់ អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

ការបង្ក្រាបនេះដែរ បានធ្វើឡើងនៅម៉ោង៩យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងមួយកន្លែង ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មានកន្លែងម៉ាស្សាកោះជួបមួយកន្លែងយីហោ ពន្លៃ ជក់ចិត្ត ត្រូវបានកម្លាំងនៃអគ្គស្នងការនគរបាលជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សនិងអនីតិជនធ្វើការចុះបង្ក្រាបឃាត់បានមនុស្សចំនួន១៤នាក់ ដើម្បីយកទៅអគ្គស្នងការនគរបាលជាតិដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។

ក្នុងនោះមានក្មេងស្រីចំនួន ៧នាក់ ដែលមិនទាន់គ្រប់អាយុ ក៏ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នាំខ្លួនទៅធ្វើការសាកសួរ ។ រីឯមេការ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានផងដែរ ៕ Mrr Ka


Telegram