ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ត២គ្រឿង បានបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល ១៤នាក់ កាលពីវេលាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចំណោតយាយម៉ៅពេជ្រនិល គីឡូម៉ែត្រលេខ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ក្នុងនោះ មួយគ្រឿងរថយន្ដទេសចរណ៍សាំយ៉ុង ១៥កៅអី និងរថយន្ដសណ្ដោងស៊ឺមីរម៉ក ដឹកថ្មខ្សាច់ ។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចនគរបាល ថារថយន្ដស៊ឺមីរឺម៉ក ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ
រថយន្តសាំយ៉ុង ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានីភ្នំពេញ ។
ពេលនេះ សមត្ថកិច្ចនគរបាលកំពុងចុះអន្ដរាគមន៍ សម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅទីតាំងកើតហេតុ ៕