សិស្សសាលា៤ក្រុម គ្នា២០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ចេញបាត់ៗពីផ្ទះ មិនទៅរៀន នាំគ្នាលេងបៀរ ជក់បារី បង្ហោះម៉ូតូ!
សន្តិសុខសង្គម
168

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឲ្យដឹងថា នគរបាកស្រុកសំរោងទង បានឃាត់សិស្សសាលា៤ក្រុម សរុប២០នាក់មកធ្វើកិច្ចសន្យា និងប្រគល់ជូនអាណាព្យាបាលអប់រំបន្ដ។

តួយ៉ាង នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃាត់សិស្សសាលា២ក្រុមសរុប១៧នាក់ ចេញពីផ្ទះមិនចូលរៀន ហើយប្រមូលផ្ដុំគ្នាលេងបៀ និងជក់បារី , ចំណែកឯ ២ក្រុមទៀត មានគ្នា៣នាក់ ជិះម៉ូតូបំពាក់ស៊ីម៉ាំងលឺ និងយកជើងបើកម៉ូតូ ដើម្បីយកមកធ្វើកិច្ចសន្យានិងប្រគល់ជូនអាណាព្យាបាលអប់រំបន្ដ ៕


Telegram