សា..ហា...វមែន! យប់ថ្ងៃភ្ជុំបិណ្ឌទី៣ នារីម្នាក់ត្រូវសង្សារចូលមកកា...ប់ស..ម្លា...ប់ដល់ក្នុងផ្ទះ ស្រ..ក់ឈា...មពេញជណ្តើរ សមត្ថកិច្ចកំពុងតាមចា...ប់!
សន្តិសុខសង្គម
1.84K

រាជធានីភ្នំពេញ ៖ យប់ថ្ងៃភ្ជុំបិណ្ឌទី៣ មានករណីឃាតកម្មមួយបានកើរឡើង ដោយបុរសជាសង្សារ បានកាន់កាំបិតបុង័តោ ចូលកាប់ប្រហារ ស្ត្រីជាសង្សារ និងតាមកាប់ដល់ជាន់ខាងលើថែមទៀត របួសធ្ងន់ធ្ងរហូរឈាមពេញលើជណ្តើរ រហូតស្លាប់ រួចប្រញាប់គេចខ្លួនបាត់ស្រមោល ។

ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៤២នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព​ នៅចំណុចផ្ទះលេខ១២៩ ផ្លូវE ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យជាសង្សារ បានពាក់មួកសុវត្ថិភាព, ពាក់អាវយឺតដៃវែងពណ៌សូកូឡា, ស្លៀកខោជើងខ្លីពណ៌ប្រផេះ, ពាក់ស្បែកជើងស៊កជ័រម៉ាកFILA ពណ៌ទឹកប៊ិច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ។

ចំណែកជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិចង្ក្រង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧និង៤២នាទី យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យបានបើកទ្វារផ្ទះ រួចចូលមកកាប់ជនរងគ្រោះនៅក្នុងផ្ទះ ហើយបានរត់គេចខ្លួនបាត់

តាមការបំភ្លឺពីឈ្មោះ ម៉ៅ ម៉ាឡែន ភេទស្រី អាយុ៣៣ឆ្នាំ ជាម្ចាស់ផ្ទះបានឲ្យដឹងថា ជនរងគ្រោះបានមកធ្វើការនៅផ្ទះគាត់ តាំងពីអំឡុងខែមករា ឆ្នាំ២០២៣, នៅអំឡុងខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានឡើងទៅលេងស្រុកកំណើត, នៅពេលត្រឡប់មកវិញបានប្រាប់គាត់ថា ត្រូវបានមិត្តប្រុសជាសង្សារកាប់ក្បាលរបួស៥ថ្នេរ តែបានដោះស្រាយបញ្ចប់រឿងហើយ, នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានទៅលេងស្រុកកំណើត, ហើយនៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ, ហើយបានធ្វើម្ហូប, រហូតដល់វេលាម៉ោងប្រហែល៧និង៣៨នាទី ថ្ងៃដដែល ប្តីប្រពន្ធរបស់ប្អូនស្រីគាត់ បានជិះរថយន្តត្រឡប់ទៅផ្ទះវិញ ហើយគាត់ក៏បានឡើងទៅបន្ទប់ បន្តិចក្រោយមកស្រាប់តែលឺសម្លេងជនរងគ្រោះស្រែក ទើបគាត់បើកទ្វារបន្ទប់មកឃើញជនរងគ្រោះត្រូវបានបុរសម្នាក់ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី នៅក្នុងដៃមានកាន់កាំបិតបុង័តោ បានកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានព្យាយាមរត់ឡើងទៅលើ តែត្រូវជនសង្ស័យកាប់ជាច្រើនកាំបិត រួចក៏បានរត់គេចខ្លួនទៅបាត់ ហើយគាត់ក៏បានទៅមើលជនរងគ្រោះឃើញមានឈាមប្រឡាក់ពេញខ្លួន ទើបទូរស័ព្ទទៅប្រាប់ប្តីនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។

យោងតាម ការមើលកាមេរ៉ាសុវត្ថិភាពឃើញ នៅវេលាម៉ោង១៩និង៤២នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យបានបើកទ្វារផ្ទះហើយដើរចូលមកក្នុងដោយមានកាន់ថង់ខ្មៅ១នៅក្នុងដៃ រត់សំដៅទៅខាងក្នុងផ្ទះ បន្ទាប់មកជនសង្ស័យក៏ចេញមកក្រៅវិញគេចខ្លួនបាត់។ នៅផ្ទះកើតហេតុ ជាផ្ទះល្វែងមានចំនួន២ជាន់, មានទ្វារចេញចូល១នៅពីខាងមុខមានចំនួន២ផ្ទាំងបើក ចំហរទាំងអស់ (សមត្ថកិច្ចបោសម្សៅវិទ្យាសាស្ត្ររកឃើញស្នាមខ្សែក្រយ៉ៅម្រាមដៃចំនួន២កន្លែងនៅលើកញ្ចក់ទ្វារផ្ទះ, នៅក្នុងផ្ទះផ្នែកខាងមុខ ឃើញមានស្បែកជើងស៊កជ័រ១ គូរម៉ាកFILAពណ៌ទឹកប៊ិច, នៅជណ្តើរផ្ទះឡើងជាន់ឡៅតឿ ឃើញមានស្នាមឈាម និងឈាមស្រក់ជាតំណក់ៗ , នៅជណ្តើរឡើងផ្ទះជាន់ទី១មានស្នាមឈាម និងឈាមស្រក់ជាតំណក់ ហើយនៅលើឥដ្ឋការ៉ូមុខបន្ទប់ដេកផ្ទះជាន់ទី១ ឃើញមានស្នាមឈាម បំណែកប្រអប់ក្រដាស់ចំនួន២ (ប្រអប់ក្រដាសដាក់កាំបិតបុង័តោ) និងបំណែកថង់ពណ៌ខ្មៅ ចំណែកនៅសួនច្បារពីខាងមុខផ្ទះកើតហេតុ ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅលើដីក្រោមដើមជ្រៃ ឃើញមានកាំបិតបាំងតោដងឈើ១ប្រឡាក់ឈាម និងជាប់សក់, ថង់ខ្មៅ១រហែកដៃ និងប្រអប់ក្រដាសកាំបិតបាំងតោ។

ពេលនេះ សាកសព ត្រូវបានសមត្ថកិច្ច តម្កល់នៅវត្តស្ទឹងមានជ័យ ដោយមានស្នាមរបួសដាច់រយះនៅកខាងក្រោយជម្រៅដល់ឆ្អឹងកង ក , ដាច់រយះនៅកចំហៀងខាងស្ដាំដាច់សសៃឈាម ក ខាងស្ដាំ, ដាច់រយះនៅស្មាខាងស្ដាំចំនួន៣កន្លែង, ដាច់រយះនៅ ក ដៃខាងស្ដាំជម្រៅដល់ឆ្អឹង និងដាច់រយះនៅម្រាមកូនដៃស្ដាំដាច់ឆ្អឹងកូនដៃ និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ



Telegram