ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៦ម៉ឺននាក់
ខេត្តកែប៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ សម្រាប់ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប៦៣,០៦៦នាក់ (ភ្ញៀវជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់)។ សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសើរ នេះបើតាមការលើកឡើងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប៕