ដើរមកលួចកង់របស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់គេតាមទាន់ ផ្អើលពលរដ្ឋវាយទ្រមខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដើរមកលួចកង់របស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់គេតាមទាន់ ឃាត់ទុកប្រគល់ឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់បន្ត ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
តាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យម្នាក់ បានបន្លំខ្លួនចូលទៅក្នុងកន្លែងលក់ដូរ មួយកន្លែង រួចក៏ឆ្លៀតឱកាស លួចកង់របស់គាត់បម្រុងជិះចេញ តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏ចាប់បានវាយទ្រមខ្លួនហើយ ប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីធ្វើការអប់រំ បន្ត ៕ Mrr Ka