មនុស្សចំនួន១៣នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនទាំងយប់
សន្តិសុខសង្គម
152

រាជធានីភ្នំពេញ៖ មនុស្សចំនួន១៣នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា បើតាមកាបញ្ចាក់របស់លោកអធិការរង ចាន់ ស្លី ទទួលផែនអន្តរាគមន៍ឃាត់បានមនុស្សចំនួន ១៣ នាក់បញ្ជូនទៅមិនដូចចត្តាឡីស័កក្រោយពីទទួលព័ត៌មានបានពីបងប្អូនប្រជាពលរដ្ឋ ភ្លាមៗលោកក៏បានចុះធ្វើអន្តរាគមន៍ភ្លាមភ្លាមដើម្បីឃាត់មនុស្សកំពុងតែមានការជួបជុំផឹកស៊ីនិងលេងល្បែងស៊ីសងនៅក្នុងភូមិ ០៣ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ

លោកបន្តថាក្រោយពីសមត្ថកិច្ចឃាត់បានមនុស្សចំនួន ១៣នាក់ភ្លាមភ្លាមលោកអធិការរង ចាន់ ស្លី ទទួលផែនអន្ដរាគមន៍ ក៏បានបន្តទៀតថាមនុស្សទាំង១៣ នាក់ត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្ដាឡីស័កចំនួន ១៤ ថ្ងៃនៅឯខណ្ឌព្រែកព្នៅនិងធ្វើតាមផ្លូវច្បាប់។ចំណែកឯម៉ូតូរដែលត្រូវបានឃាត់ខ្លួននោះត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌជ្រោយចង្វាដើម្បីរក្សាទុក ៕


Telegram