ឃាត់ខ្លួនជនជាតិថៃប្រុស.ស្រីចំនួន៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ
សន្តិសុខសង្គម
137

បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនជាតិថៃប្រុស.ស្រីចំនួន៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃកាលពីវេលាម៉ោង១០.៣០នាទីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានអោយដឹង៖ជនជាតិថៃដែលត្រូវឃាត់ខ្លួនបំណងលួចឆ្លង៧នាក់ មាន១.ឈ្មោះ អាក់ កាឡាឆៃ ភេទប្រុសអាយុ២១ឆ្នាំ ២.ឈ្មោះ ផាត់ ផុង ភេទប្រុសអាយុ២១ឆ្នាំ ៣.ឈ្មោះ នុន ណារ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំ ៤.ឈ្មោះ អិត ថិកន ភេទប្រុសអាយុ១៨ឆ្នាំ ៥.ឈ្មោះ ប៉ាក់ ផាផាត់ ភេទស្រីអាយុ១៩ឆ្នាំ ៦.ឈ្មោះ បាក់ ផាផាត់ ភេទស្រីអាយុ១៩ឆ្នាំ ៧.ឈ្មោះ ណាត់ នីតា ភេទស្រីអាយុ១៨ឆ្នាំ។

លោកបានបញ្ជាក់ថា៖តាមសំដីជនជាតិថៃប្រុស.ស្រី៧នាក់បានអោយដឹងគឺពួកគេមកពីថៃជិតកន្លះខែហើយមករកការងារធ្វើនៅក្រុងប៉ោយប៉ែតមិនទាន់បានធ្វើការងារធ្វើផង ត្រូវអាជ្ញាធរបិតខ្ទប់ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ហើយនាំគ្នាត្រឡប់ទៅប្រទេសថៃវិញតាមច្រកភូមិសាស្រ្គស្រុកម៉ាឡៃត្រូវបានកម្លាំងវរៈការពារព្រំដែនគោកលេខ៨១៥សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។

លោកបាវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនជាតិថៃ៧នាក់ហើយកម្លាំងបានបញ្ជូនអោយអាជ្ញាធរថៃតាមច្រកម៉ាឡៃតែភាគីថៃ មិនទទួលហើយអាជ្ញាធរស្រុកម៉ាឡៃត្រូវបានបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចន្ត្រា


Telegram