សាលារាជធានីភ្នំពេញត្រៀមដី ១០ហិកតា និងឡរបច្ចេកទេសស្តង់ដារ៦នៅខេត្តកំពង់ស្ពឺ ដើម្បីបូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដ-១៩
ព័ត៌មានជាតិ
1.34K

ផ្ទៃដីប្រមាណ១០ហិកតាក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសជាកន្លែងដើម្បីបូជាសព ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយបំពាក់ទៅដោយឡរបច្ចេកទេសស្តង់ដារចំនួន៦ ក្នុងការបូជាសពនេះ។

យោងតាមលោក ម៉េត មាសភក្ដី បានបញ្ជាក់ប្រាប់ថានៅចំពោះមុខក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ដូច្នេះទើបសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ៕ 



Telegram