សមត្ថកិច្ចឃាត់រថយន្តស៊េរីទំនើប២គ្រឿង ដឹកជនជាតិចិនប្រុសស្រីប្រមាណ១៤នាក់ និងបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបរ ដែលល្មើសនឹងបម្រាមបិទខ្ទប់ គ្មានលិខិតអនុញ្ញាត
សន្តិសុខសង្គម
201

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រចាំការនៅគោលដៅរង្វង់មូលគួចកាណុង ដឹកនាំដោយលោក មាន ច័ន្ទយ៉ាដា អភិបាលរងក្រុងភ្នំពេញ បានធ្វើការឃាត់រថយន្តស៊េរីទំនើបចំនួន២គ្រឿង រួមជាមួយនិងជនជាតិចិនប្រុសស្រី១៤នាក់ និងបុរសជនជាតិខ្មែរម្នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចំណុចរង្វង់មូលគួចកាណុង ផ្លូវ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ដំបូងឡើយមាន រថយន្ត ម៉ាកអាលផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-1606 មួយគ្រឿង និងមួយគ្រឿងទៀតម៉ាក អូឌី

ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6216 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ ក្រៅពីនោះមានជនជាតិចិនប្រុសស្រី សរុបចំនួន១៤នាក់ បានបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យបិទខ្ទប់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង តែដោយសារគ្មានលិខិតអនុញ្ញាត ទើបសមត្ថកិច្ចមិនអនុញ្ញាតឲ្យបន្តដំណើរនោះទេ ពោលគឺត្រូវឃាត់ខ្លួន និងរថយន្តទាំង២គ្រឿង យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ ។

ទោះបីជាយ៉ាងណា រហូតមកទល់ព្រឹកថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២១នេះ នៅមិនទាន់ដឹងថា សមត្ថកិច្ចនឹងមានវិធានការបែបណានៅឡើយនោះទេ ៕


Telegram