បន្ទាយមានជ័យ៖ នៅពេលដែលកម្លាំងនគរបាលកំពុងខិតខំប្រយុទ្ធប្រឆាំងកូវីដ១៩សប្បុរស់ជនបានចូលរួមជួយឧបត្ថម្ភជាគ្រឿងបរិភោគជាការលើកទឹកចិត្តដែលត្រូវបានប្រគល់ជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះសប្បុរស់ជនដែលមានលោក ឆាយ វីរៈយុទ្ធ និងក្រុមគ្រួសារដែលជាម្ចាស់ហាងលក់ទូរស័ព្ទក្រុងសិរីសោភ័ណ ដែលបាននាំយកអំណោយមានគ្រឿងបរិភោគមានទឹកវីតាល់ចំនួន១០០កេស ទឹកផ្លែឈើចម្រុះចំនួន៤០កេស ទឹកក្រូចកូការចំនួន២០កេសជូនអង្គភាពស្នងការតដ្ឋានគរបាលខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្នុងនាមលោកតំណាងជួសមុខលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដូចជាស្នងការរងនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណគុណចំពោះសប្បុរស់ជនដែលបាននាំយកអំណោយជាគ្រឿងបរិភោគប្រគល់ជូនក្នុងឱកាសដែលកម្លាំងនគរបាលរួមសហការជាមួយមន្ត្រីស្ថាប័នជំនាញកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានបញ្ជាក់ថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់កូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហាគមន៍ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលត្រូវបិតខ្ទប់ការចេញ.ចូលដែលត្រូវបានត្រួតបិនិត្យការចេញ.ចូលនិងទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍តាមវិធានការបង្ការជំងឺកូវីដ១៩ មាន៣ការពារ ៣កុំ៕ ដោយ៖ចន្ត្រា