បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលលួចចេញពីតំបន់បិតខ្ទប់ត្រូវបានយកសំណាក់ធ្វើតេស្តហើយអោយធ្វើចត្តាឡីស័កក្នុងផ្ទៈដោយសសេរផ្លាក់បំរាមហាមចូល.ចេញរយៈពេល១៤ថ្ងៃដែលនាំយកអំណោយប្រគល់ជូនថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្ថិតភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖កាលបីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងមានប្រជាពលរដ្ឋម្នាក់បានលួចចេញពីតំបន់ដែលបិតខ្ទប់ការចេញ.ចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត នៅពេលដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩ហើយកំពុងរីករាលដាលក្នុងសហគមន៍ដែលត្រូវបិតខ្ទប់ទាំងស្រុងក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌ពីអាជ្ញាធរហើយត្រូវបានក្រុមការងារចុះទៅយកសំណាក់ធ្វើតេស្តរហ័យហើយអោយធ្វើចត្តាឡីស័កទាំងគ្រួសារដោយមិនអោយចេញនិងចូលដែលត្រូវសសេរបម្រាមបិតនិងរបងមុខផ្ទៈថាហាមចូលផ្ទៈធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១តទៅ។
លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកចំពោះបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទៈត្រូវបាននាំយកអំណោយប្រគល់ជូនមានអង្ករទំងន់២០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ ម៉ាស់១ប្រអប់ ជូនដល់គ្រួសារម្ចាស់ផ្ទៈឈ្មោះ សោម ចាប ភេទប្រុសអាយុ៦៥ឆ្នាំ(អតីតៈយុទ្ធជននិងមានជម្ងឺប្រចាំកាយ)រស់នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ៕ដោយ៖ចិន្ត្រា