រាជធានីភ្នំពេញ៖ យោងតាមផេកក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហោះនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១នេះថាលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែ មេសា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២ ០០០ ០០០ រៀល ដែលមានការថយចុះតិចជាងចំនួន ១២២ គ្រឿង ស្មើ ៤៣ % បើធៀបនឹងទិន្នន័យ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ២៨៣ គ្រឿង ។
សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ទន្ទឹមនោះសូមបងប្អូនម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន