ជាការលើកទឹកចិត្តដល់កងកម្លាំងកំពុងប្រយុទ្ធប្រឆាំងកូវីដ១៩សប្បុរស់ជនបាននាំយកអំណោយចែកជូនជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល
ព័ត៌មានជាតិ
95

បន្ទាយមានជ័យ៖ ជាការលើកទឹកចិត្តដល់កងកម្លាំងកំពុងប្រយុទ្ធប្រឆាំងកូវីដ១៩សប្បុរស់ជនបាននាំយកអំណោយចែកជូនជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលត្រូវបានប្រគល់ជូននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានកោតសសើរចំពោះលោក ម៉ា ទីន លោកស្រី និងលោក ដា លីន ម្ចាស់ក្រុមហ៊ុននិងភោជណីយ៍ដ្ឋាន ហ័រធៀនហ្សា ដែលបាននាំយកអំណោយប្រគល់ដល់អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អំណោយមានអង្ករទំងន់៣តោន អាកុលចំនួន៣០ពីដុង ម៉ាស់ចំនួន២០កេសធំ ត្រីខចំនួន២០កេស មី៤០កេស ទឹកបរិសុទ្ធ១០០កេស និងថវិការ១៥លានរៀល។

លោកបានបញ្ជាក់ថា៖អំណោយនេះជាការលើកទុកចិតដល់កម្លាំងកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យដែលកំពុងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បង្ការទប់ស្កាត់មិនអោយរីករាលដាលក្នុងសហគមន៍តានិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា៖ក្រោយពេលរកឃើញអ្នកវិជ្ជមានកូវីដ១៩នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលក្រសួងសុខាភិបាលបានប្រកាសលទ្ធផលជាផ្លូវការអ្នកវិជ្ជមានកូវីដ១៩មានចំនួន២៥១នាក់ ស្រីចំនួន១១៥នាក់ បុរស់ចំនួន១៣៦នាក់ ហើយត្រូវអាជ្ញាធរបិតខ្ទប់មិនអោយមានការចេញ.ចូលតំបន់ហាមឃាត់ដែលកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងចម្រុះកំពុងខិតខំធ្វើការត្រួតពិនិត្យ៕ដោយ៖ចិន្ត្រា


Telegram