ម៉ូតូចាស់ខូចម្នាក់បណ្តើរ ម្នាក់រុញ ត្រូវបានរថយន្តបុកពីក្រោយបណ្តាលស្លាប់២នាក់ រថយន្តធ្លាក់ផ្លូវមិនឃើញអ្នកបើកបរគេចខ្លួនបាត់
សន្តិសុខសង្គម
479

បន្ទាយមានជ័យ៖ ម៉ូតូចាស់ខូចម្នាក់បណ្តើរម្នាក់រុញ ត្រូវបានរថយន្តបុកពីក្រោយបណ្តាលស្លាប់២នាក់ នឹងកន្លែង រថយន្តធ្លាក់ផ្លូវដែលកើតឡើងនៅវេលាម៉ោង៥.២០នាទីទៀបភ្លឺយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ខាងលិចជញ្ជីងថ្លឹងរថយន្ត១៥០ម៉ែត្រស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនរងគ្រោះដែលស្លាប់២នាក់១.ឈ្មោះ អៀម ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំ ២.ឈ្មោះ អាង ធឿន ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះ២នាក់បានជិះម៉ូតូហុងដាសេរីចាស់គ្មានផ្លាកលេខហើយខូចតាមផ្លូវហើយម្នាក់បានអ្នកបណ្តើរម៉ូតូ ម្នាក់ទៀតរុញពីក្រោយក្នុងទឹសដៅពីកើតទៅលិច ត្រូវបានរថយន្តម៉ាកស៊ីណា ពណ៌ប្រផេះ រត់តាក់ស៊ី ដែលពាក់ផ្លាកលេខ ភ្នំពេញ2T-2327បានបើកបរស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿន បានបុកពីក្រោយពេញទំហឹងបណ្តាលអ្នកបណ្តើរម៉ូតូបណ្តាលប៉ើងធ្លាក់ផ្លូវបណ្តាលស្លាប់ទាំង២នាក់និងកន្លែងនិងរថយន្តបង្កធ្លាក់ផ្លូវបណ្តាលខូចខាតហើយអ្នកបើកបរគេចខ្លួនបាត់។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលគ្រោះចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍បានចុះទៅពិនិត្យវាស់វែងឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តបុកអ្នកបណ្តើម៉ូតូខូចបណ្តាលស្លាប់២នាក់រថយន្តបង្កធ្លាក់ផ្លូវតែអ្នកបើកបរគេចខ្លួនបាត់គ្រោះថ្នាក់ចរាចរណ៍បង្កស្លាប់២នាក់និងកន្លែងត្រូវបានប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តបង្កត្រូវបានយកទៅរក្សាទុកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់៕ដោយ៖ចិន្ត្រា 


Telegram