សាហា.វណាស់! ប្តីសម្លា.ប់ ប្រពន្ធរួចយកទៅដុតចោលបំបាត់ភស្តុតាង នៅដីចំការរបស់ខ្លួន
សន្តិសុខសង្គម
375

ខេត្តសៀមរាប ៖ យោងតាមផេក និងគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ សម្លា.ប់ប្រពន្ធ រួចយកទៅដុត ចោលនៅ ចំនុចដីចំការរបស់ខ្លួន ។

ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ (ត្រពាំង ត្បាល់) ឃុំកន្ទួត ស្រុក ស្វាយលើ ខេត្តសៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យបានប្រព្រឹត្តករណីឃាតកម្មកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១.១០ នាទី នៅចំណុចផ្ទះរបស់ខ្លួន ភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ លី កូ លាប (ត្រូវជាប្រពន្ធ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជំនាញ ជនសង្ស័យ បាន ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន ប្រព្រឹត្ត អំពើ មនុស្សឃាត លើ ប្រពន្ធ ខ្លួនឯង ពិតប្រាកដ មែន ។ ជនសង្ស័យ បាន បញ្ជាក់ បន្ថែម ថា ខ្លួន បាន ច្របាច់ក ជន រង គ្រោះ រហូត ដល់ ដាច់ខ្យល់ ស្លាប់ ហើយ អូស សព ទៅ ដាក់ ក្បែរ ទ្រុង ជ្រូក ដោយ យក កៅស៊ូ តង់ ពណ៌ ខៀវ គ្រប ពីលើ សាកសព មិន អោយ អ្នក ណា ដឹង នោះ ឡើយ ។ លុះដល់ វេលា ម៉ោង ០៤.០០ នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៩ ខែមេសា ឆ្នាំ ២០២១ បាន ដឹក សាកសព ដោយ គោ យន្ត កន្ត្រៃ យក ទៅ ដុត ចោល នៅ ចំនុច ដីចំការ របស់ ខ្លួន ។

មូលហេតុ គឺ បណ្តាល មក ពី ឈ្លោះប្រកែក គ្នា ដោយ ហាម ប្រពន្ធ មិន ឲ្យ លក់ ដី និង ខ្លាច ប្រពន្ធ យក លុយ ទៅ លេងល្បែង អស់ ។

សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បាន កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង ខេត្តសៀមរាប ដើម្បី ផ្តន្ទាទោស តាម ច្បាប់ ៕


Telegram