បន្ទាយមានជ័យ៖កម្លាំងសមត្តកិច្ចឃាត់ក្រុមយុវជនដែលដើរលេងពេលយប់មិនស្តាប់បម្រាមក្នុងតំបន់បិតខ្ទប់ដែលកំពុងឆ្លងកូវីដ១៩កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ភូមិសាស្គ្រក្រុងប៉ោយប៉ែត។
មន្ត្រីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ក្រោយពេលដែលរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានបម្រាមបិតខ្ទប់ការចេញ.ចូលនៅពេលដែលរកឃើញអ្នកផ្ទុកកូវីដ១៩នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ដែលកំពុងរីករាលដាលក្នុងសហគមន៍។ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ កងកម្លាំងដែលកំពុងអនុវត្តក្នុងគោលដៅបានឃាត់ក្រុមយុវជនជាបន្តបន្ទាប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលឃាត់ក្រុមយុវជនជាបន្តបន្ទាប់កម្លាំងបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការណែនាំអប់រំហើយវិន័យដោយអោយអាវុងដីដើម្បីអោយរាំងចាលធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពដើរនៅតំបន់ហាមឃាត់និងបញ្ឈប់ការជួបជុំគ្នាត្រូវចូលបង្ការទប់ស្កាត់កូវីដ១៩នៅពេលដែលកំពុងរាតត្បាត់ក្នុងសហគមន៍។
មន្ត្រីនគរបាលបានអំពាវដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតដែលជាតំបន់បិតខ្ទប់មិនអោយចេញ.ចូលហើយរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចការកំណត់ភូមិសាស្គ្រមួយចំនួនក្នុងភូមិប៉ាលិលេយ្យ១ និងភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែត ជាតំបន់ក្រហមដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ៕ដោយ៖ចិន្ត្រា