បន្ទាយមានជ័យ៖ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែឆ្លងកូវីដ១៩ត្រូវបានឈឺពោះសម្រាលកូនដោយសុវត្ថិភាពក្រុងប៉ោយប៉ែតត្រូវបានអភិបាលខេត្តជូនថវិការជាការលើកទុកចិត្តដល់ក្រុមគ្រូពេទ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នៅក្រុងប៉ោយប៉ែត។
លោកវេជ្ជៈបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១មានស្ត្រីម្នាក់ឆ្លងជំងឺកូវីដ១៩ត្រូវបានឈឺឆ្លងទន្លេមានឈ្មោះ លឹម អន អាយុ២៤ឆ្នាំរស់នោភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ហើយក្រុមគ្រូពេទ្យសម្ភពរឺពេទ្យឆ្មបនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានខិតខំបង្កើនបានទាយិការរឺបុត្រីមានទម្ងន់៣.២គីឡូក្រាមដោយសុវត្ថិភាពនេះជាការកោតសសើរចំពោះក្រុមគ្រូពេទ្យ។
លោកវេជ្ជៈបណ្ឌិតបានបញ្ជាក់ថា៖ដែលមានវិជ្ជមានកូវីដ១៩ហើយឆ្លងសម្រាលកូនដោយសុវត្ថិភាពនេះជាកូនទី៤ ហើយពេលសម្រាលកូនពិតជាមានការព្រួយបារម្ភព្រោះម្តាយមានវិជ្ជមានកូវីដ១៩ដែលកំពុងសម្រាកព្យាបាល ហើយត្រូវបានឈឺពោះឆ្លងទន្លេទៀតពិតជាការកោតសសើរចំពោះក្រុមគ្រូពេទ្យ៣រូបមាន ១.ឈ្មោះ យឿម ចរិយា ២.ឈ្មោះ ហង្ស ម៉ាឡា ៣.ឈ្មោះ ហៃ វណ្ណាសេដ្ឋ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយឃើញពីសកម្មភាពក្រុមគ្រូពេទ្យសម្ភព ហៅពេទ្យឆ្មបនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានបង្កើតកូនរឺសម្រាលកូនជូនស្ត្រីម្នាក់ឈ្មោះ លឹម អន ដែលផ្ទុកវីរូសកូវីដ១៩បង្កើតដោយសុវត្ថិភាពទាំងម្តាយនិងកូនពិតជាកោតសសើរយ៉ាងខ្លាំង ជាតបស្នងនិងលើកទុកចិត្តចំពោះក្រុមគ្រូពេទ្យសម្ភពទាំង៣នាក់ត្រូវជូនជារង្វាន់លើកទុកចិត្តចំនួន១.២០០.០០០រៀលនិងជូនស្ត្រីមានវិជ្ជមានកូវីដ១៩ហើយសម្រាលកូនស្រីចំនួន៥០០.០០០រៀល៕ដោយ៖ចន្ត្រា