រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១០យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានចុះធ្វើការព័ទ្ធឃាត់ខ្លួនក្រុមអ្នកផឹកស៊ី និងលេងល្បែងស៊ីសង ជាច្រើននាក់ ក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអធិការរង ទទួលផែនអន្តរាគមន៍ ចាន់ ស្លី បានប្រាប់ឲ្យដឹងថា ការបង្ក្រាបនេះ មានការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌជ្រោយចង្វារ បានឲ្យកងកម្លាំងចុះល្បាតនិងត្រួតពិនិត្យក្នុងផ្ទះជួលខាងលើ ជាលទ្ធផលពេលកម្លាំងចុះទៅ ឃើញជាក់ស្តែង មានតុផឹកស៊ីអង្គុយផ្តុំគ្នាដោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការជួបជុំគ្នាផឹកស៊ី និងលេងល្បែងស៊ីសង។
ក្នុងនោះ ដោយមានបញ្ជារពីលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ លោកអធិការរង ចាន់ ស្លី បានធ្វើការអប់រំ និងណែនាំ ឲ្យចូលផ្ទះវិញ បើសិនជាមានលើកទី២ សមត្ថកិច្ចលោកនឹងមានវិធានការក្តៅ ឃាត់ខ្លួនបញ្ជូនទៅធ្វើចិត្តាឡីស័ក នៅឯមណ្ឌលចិត្តាឡីស័ក រាជធានីភ្នំពេញ ខណ្ឌព្រែកព្នៅ និងផាកពិន័យតាមច្បាប់ជាធរមាន ៕