កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានឃាត់មេខ្យល់ម្នាក់បម្រុងនាំពលករ២នាក់លួចឆ្លងទៅប្រទេសថៃ
សន្តិសុខសង្គម
125

បន្ទាយមានជ័យ៖កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានឃាត់មេខ្យល់ម្នាក់បម្រុងនាំពលករ២នាក់លួចឆ្លងទៅប្រទេសថៃ ដែលឃាត់នៅវេលាម៉ោង៦,៤០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ក្បែរព្រំដែនស្ថិតភូមិអាងសីឡា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖មេខ្យល់ដែលត្រូវឃាត់ខ្លួនឈ្មោះ សេន រតនា ហៅជីត ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិសាលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលករ២នាក់ ឈ្មោះ វ៉ន ដែន ភេទប្រុសអាយុ២៦ឆ្នាំ និងឈ្មោះ វ៉ាន់ សាល ភេទប្រុសអាយុ២៨ឆ្នាំដែលរស់នៅភូមិដំរីលើ ឃុំសឿ ស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា៖នៅពេលកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ឈជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រឃុំអូរបីជាន់បានចេញលក្បាតរួមជាមួយកម្លាំងយោធាបានប្រទៈឃើញពលករ២នាក់ដែលមេខ្យល់១ម្នាក់បម្រុងនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ ហើយកម្លាំងឃាត់ទាំងបីនាក់បញ្ជូនប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា៖តាមសំដីពលករខ្មែរ២នាក់បានអោយដឹងគឺពួកគាត់បម្រុងឆ្លងដែនទៅប្រទេសថៃដើម្បីរកការងារធ្វើតាមរយៈមេខ្យល់ឈ្មោះ សេន រតនា ហៅជីត ក្នុងយកតំលៃ៥,០០០បាតសន្យាជូនដល់កន្លែងធ្វើការងារប្រទេសថៃតែត្រូវបានកម្លាំងសមត្តកិច្ចឃាត់។ក្រោយពេលសាកសួរហើយពលករ២នាក់បញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនិងមេខ្យល់កសាងសំណុំរឿងបញ្ជូនសាលាដំបូងចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram