កងកម្លាំងនគរបាលបានចេញល្បាតតាមផ្លូវនិងចុះពិនិត្យមើលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតនិងណែនាំប្រជាពលរដ្ឋមិនអោយចេញក្រៅផ្ទះ
សន្តិសុខសង្គម
87

បន្ទាយមានជ័យ៖ កងកម្លាំងនគរបាលបានចេញល្បាតតាមផ្លូវនិងចុះពិនិត្យមើលនិងណែនាំប្រជាពលរដ្ឋមិនអោយចេញក្រៅផ្ទះនៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិសាសសង្កាត់ផ្សារកណ្តាលនិងសង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីវិធានការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីសម្រេចបិតខ្ទប់មិនអោយចេញ.ចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលបង្ការទប់ស្កាត់កូវីដ១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញលក្បាតតាមផ្លូវជាប្រចាំទាំងថ្ងៃនិងយប់ដើម្បីណែនាំដល់ប្រជាពលរដ្ឋមិនអោយចេញ.ចូលនិងដើរហើរក្នុងភូមិសាស្គ្របិតខ្ទប់អោយបងប្អូនប្រជាពលរដ្ឋនៅក្នុងផ្ទះការពារទប់ស្កាត់កូវីដ១៩។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យសេចក្តីសម្រេចស្តីពីបិតខ្ទប់ការចេញ.ចូលក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតត្រូវបានប្រកាសជាតំបន់ក្រហមចំនួន២ភូមិមាន ១.ភូមិប៉ាលិលេយ្យ១ ២.ភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែតដែលកំពុងរាលដាលនៃជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរដែលយើងទាំងអស់គ្នាត្រូវអនុវត្តអោយបានវិធានការបង្ការទប់ស្កាត់ ៣កុំ ៣ការពារ៕ដោយ៖ចន្ត្រា


Telegram