រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វើចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ បុរសម្នាក់ឈ្មោះ ពេជ កុសល ដែលបានគេចវេសមិនធ្វើចត្តាឡីស័ក កាលពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២:០០រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ(នៅផ្សាអូឬស្សី) ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំម្ងឺកូវីដ១៩។
បន្ទាប់ពីធ្វើការសាកសួររួចរាល់ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ លើករណី ល្មើសនឹងវិធានសុខាភិបាល ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ