យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន១៨កេសដែក ស្មើនិង៤,៥០០គ្រាប់ ត្រូវបានប្រទះឃើញនៅបរិវេណវត្តគាស់ក្រឡ
សន្តិសុខសង្គម
178

ខេត្តបាត់ដំបង៖ ព្រះសង្ឃគង់ក្នុងវត្តគាស់ក្រឡ បាន ជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ ក៏បាន ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រាប់កាំភ្លើង ចំនួន១៨កេសដែក ស្មើនិង៤,៥០០គ្រាប់ ដែលកប់នៅក្នុងដីជាថ្មីទៀត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០ ២១ ភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់បាត់ដំបង។

ពេលប្រទះឃើញដូចនេះ ព្រះសង្ឃក៏បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលជាបន្ទាន់ និងអនុវត្តតាម យោ បល់ណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិ ការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់CMAC ដើម្បីពិនិត្យជាក់ ស្តែង លើចំណុចទីតាំងនេះ។

មន្ត្រីជំនាញនៃអង្គភាពស៊ីម៉ាក់CMACប្រើប្រាស់គ្រឿងចក្រកាយទៅក្នុងដីចំណុចកើតហេតុនោះ បានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៨កេសដែក ស្មើនិង៤,៥០០គ្រាប់ ប្រភេទគ្រាប់ (PKF) ផ លិ តនៅប្រទេសអាមេរិច ខូចគុណភាពស្ទើរទាំងស្រុង ដែលត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ CMACយកទៅរក្សាទុកនិងបំផ្លាញចោល។

សូមរំលឹកជូនថាកាលពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០ ២១ កន្លងទៅនៅទីអារាមនេះ ក៏ធ្លាប់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះម្តងរួចមកហើយ ខណៈដែលព្រះសង្ឃជីកដីដាក់លូធ្វើបង្គន់អនា ម័យដែលយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំ ភ្លើង(PKF)ដូចគ្នាចំនួន ១៦កេស ស្មើនឹង៤, ០០ ០គ្រាប់(ផលិតនៅប្រទេសឣាមេរិច)។

តាម ការវាយតម្លៃនិងសន្និដ្ឋានថា យុទ្ធភ័ណ្ឌទាំង នេះអាចត្រូវបានគេកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមយូរណាស់មកហើយ ដែលរហូតពេលនេះបានខូចគុណភាពស្ទើរទាំងស្រុងអស់ ទៅហើយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram