សមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់បានចោរប្លន់២នាក់ រីឯ៤នាក់ទៀតកំពុងគេចខ្លួន
សន្តិសុខសង្គម
421

ភ្នំពេញ៖ ចាប់ខ្លួន ជនសង្ស័យ ០២នាក់ នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១ ម៉ោង០៥ និង៣០នាទីភ្លឺ បង្កដោយជនសង្ស័យ០៦នាក់ គេចខ្លួន ០៤នាក់មិនស្គាល់ឈ្មោះ មធ្យោបាយ ម៉ូតូ០៦គ្រឿង ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បានបញ្ជាក់តាមទូរស័ព្ទឱ្យអង្គភាព TVFB ដឹងថា នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ចាប់ខ្លួន ជនសង្ស័យ ០២នាក់ករណីលួចមានស្ថានទម្ងន់ទោស (យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាត នៅក្នុងបន្ទប់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

លោកអធិការបានបន្តថាជនសង្ស័យបាន ០២នាក់ខាងលើមានឈ្មោះ ៖

១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត ។ ២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត និងបក្ខពួកគេចខ្លួន ០៤នាក់ទៀត បានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 បម្រុងប្លន់របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រឡុកបេតុង ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តែមិនបានសម្រេច ។

សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក អាវុធខ្លី០១ដើម ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន របស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជនសង្ស័យចំនួន៤នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ ដោយ៖លីណា


Telegram