រាជធានីភ្នំពេញ៖ ក្រុមហ៊ុន rouy infinity ដែលដឹកនាំដោយឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បាននាំស្បៀងអង្ករ ត្រីខ មី នឹងថវិកាជូនដល់ប្រជាពលរដ្ធបិទខ្ទប់តំបន់ក្រហម ភាគច្រើនប្រជាពលរដ្ធនៅទីនោះធ្វើការសំណង់ ចំនួន គ្រួសារកម្មករចំនួន ១០៥គ្រួសារ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី0៤ខែ ឧសភា ឆ្នាំ២០២១ ។
ប្រជាពលរដ្ឋទាំង១០៥គ្រួសារខាងលើ ក្នុងមួយគ្រួសារ ត្រូវបានទទួលការឧបត្ថម្ភពីម៉ែរួយផ្ទាល់ អង្ករ១បាវ មី១កេះ ត្រីខ១យួរនិងថវិការចំនួន៥ម៉ឺនរៀលផងដែរ។
ជាមួយការទួលបានអំណោយ តាំងនាមតំណាងឱ្យប្រជាពលរដ្ឋទាំង១០៥គ្រួសារខាងលើនេះ បានថ្លែងអំណរគុណដល់ទឹកចិត្តល្អរបស់ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ និងក្រុមការងាររវស់គាត់ ដែលមានចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភដល់បងប្អូនពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងកាលៈទេសៈកូវីដ១៩នេះ។
ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងជំងឺកូវីដ១៩ ត្រូវថែរក្សាខ្លួនប្រាណធ្វើអនាម័យជាប្រចាំដោយលាងដៃ និងសាប៊ូ អាល់កុល ឬជែលពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣កុំ ៣ការពារ»៕