ក្រុងព្រះសីហនុ៖ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលឲ្យឆាបឆេះរោងកម្មករ សំណង់យ៉ាងសន្ធូរសន្ធៅរ នៅវេលា០៥:០០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ០៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជុំវិញករណីអគ្គីភ័យឆាបឆេះរោងកម្មករខាងលើនេះ ក្រៅតែពីឆេះខូចខាតរោងស្នាក់នៅ ប្រភេទទូរកុងតឺន័រអស់មួយចំនួននោះ ពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ ហើយដើមហេតុនៃការឆាប់ឆេះនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅខាងក្នុងរោង
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍ខាងលើនេះ គេឃើញមានផ្សែងហុយចេញពីដំបូលរោងកម្មករខាងលើ ក្រោយមកក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ។
សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានចេញរថយន្តទឹកពន្លត់អគ្គីភ័យចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង ក្នុងការអន្តរាគមន៍ឲ្យភ្លើងរលត់ទៅវិញភ្លាមៗទាន់ពេលវេលា ៕