ឃាត់រថយន្ត២គ្រឿងនិងអ្នកបើកបរ២នាក់ដែលដឹកពលករបម្រុងឆ្លងទៅថៃចំនួន១៦នាក់តាមបន្ទាត់ព្រំដែនភូមិសាស្គ្រស្រុកស្វាយចេក
សន្តិសុខសង្គម
94

បន្ទាយមានជ័យ៖ឃាត់រថយន្ត២គ្រឿងនិងអ្នកបើកបរ២នាក់ដែលដឹកពលករបម្រុងឆ្លងទៅថៃចំនួន១៦នាក់តាមបន្ទាត់ព្រំដែននៅវេលាម៉ោង៣,២៥នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នៅចំណុចចំការស្វាយចន្ទីភូមិសាស្គ្រស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងវិធានពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ដែលលួចឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់និងពង្រឹងបង្ការទប់ស្កាត់កូវីដ១៩ កម្លាំងអធិការដ្ឋាននគរស្រុកស្វាយចេកសហការជាមួយកម្លាំងឈជើងតាមបន្ទាត់ព្រំដែនបានឃាត់រថយន្ត២គ្រឿងនិងអ្នកបើកបរ២នាក់និងពលករចំនួន១៦នាក់និងក្មេងប្រុស.ស្រី៣នាក់។

លោកបានបញ្ជាក់ថា៖តាមការសាកសួរពលករចំនួន១៦នាក់មានមកពីខេត្តកំពង់ចាមចំនួន០៥នាក់ ខេត្តបាត់ដំបងចំនួន១០នាក់ ខេត្តបន្ទាយមានជ័យចំនួន១នាក់ដែលត្រូវបានរថយន្ត២គ្រឿងដឹកមកដាក់ព្រំដែនមេខ្យលនិងនាំឆ្លងដែនទៅរកការងារធ្វើម្នាក់តំលៃ៥.០០០បាតជូនដល់កន្លែងធ្វើការងារប្រទេសថៃតែត្រូវសមត្តកិច្ចចាប់បាន។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត២គ្រឿងដែលដឹកពលករ១គ្រឿងម៉ាក់ស្តារីចពាក់ផ្លាក់លេខ2B.5622 និង១គ្រឿងទៀតម៉ាក់កាំម៉ារីដែលពាក់ផ្លាក់លេខ2B.1130និងម្ចាស់ជាអ្នកបើកបរចំនួន២នាក់ត្រូវកសាងសំណុំរឿងបញ្ចូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ និងពលករចំនួន១៦នាក់ត្រូវបានធ្វើកិច្ចសន្យាណែនាំហើយបញ្ចូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចន្ត្រា


Telegram