ខេត្តកំពង់ចាម៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១នឹង០០នាទី នៅចំណុចចុងព្រែកបទ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់)។
លោកស្នងការបានបន្តថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់គឺ៖១.ឈ្មោះ គីម តូនី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២.ឈ្មោះ សុខ អាន ភេទប្រុស អាយុ៦១ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៣.ឈ្មោះ វ៉ាន់ សឿង ភេទប្រុស អាយុ៤២ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិខ្នារស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៤.ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥.ឈ្មោះ ងួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៦.ឈ្មោះ សាំង សារី ភេទប្រុស អាយុ៤២ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៧.ឈ្មោះ គឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៨.ឈ្មោះ ហ៊ីម អ៊ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៩.ឈ្មោះ ងួន ផលលាប ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
១០.ឈ្មោះ សួន រ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
១១.ឈ្មោះ ប៉ាង បូណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
១២.ឈ្មោះ សុបិន្ត ម៉េងទ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជាតិជនខ្មែរ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១-ទូរស័ព្ទចំនួន១២គ្រឿង, ២-សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់), ៣-កន្ត្រក់ដាក់សត្វមាន់ចំនួន០២, ៤-ប្រាក់រៀលចំនួន៧៧០,០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល), ៥-ប្រាក់ដុល្លារចំនួន ៧៤០$ (ប្រាំពីររយសែសិបដុល្លាអាមេរិក), ៦-រថយន្តចំនួន០៣គ្រឿង, ៧-ម៉ូតូចំនួន០៤គ្រឿង (រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល។
បច្ចុប្បន្នជនសង្ស័យចំនួន១២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ