បាត់លុយ៥០ដុល្លារ! ក្លាយជាទំនាស់កាប់គ្នាផ្អើលទាំងយប់ របួស២នាក់នៅខណ្ឌជ្រោយចង្វារ
សន្តិសុខសង្គម
323

រាជធានីភ្នំពេញ ៖ ផ្អើលកម្លាំងអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វារ ជាច្រើននាក់ ចុះធ្វើការឃាត់ខ្លួន កម្មករសំណង់ចំនួន ២ក្រុម ខណៈផឹកស៊ីស្រវឹង ទាញដាវកាប់គ្នា បណ្តាលឲ្យមានអ្នករបួសធ្ងន់ ផ្តើមចេញពីរឿងបាត់លុយ ៥០ដុល្លារ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចការដ្ឋាន​សំណង់​ជាប់​នឹង​ផ្លូវOCIC ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ មានភាគីឪពុកនិងកូន ដែលរបួសនោះគឺ បាននាំគ្នាផឹកស៊ីតាំងពីព្រលប់មកម្ល៉េះ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានម្តាយភាគីអ្នកដែលកាប់ បានស្រែកថា បាត់លុយចំនួន៥០ដុល្លារ ហើយភាគីដែលអង្គុយផឹក ក៏ស្រែកបោះពាក្យសម្តីដៀមដាម រហូតផ្ទុះហិង្សាររវាងគ្នានឹងគ្នាឈានដល់ភាគីម្ខាង ទាញដាវ កាប់ជនរងគ្រោះ និងប្រពន្ធត្រូវដៃដូចគ្នារងរបួស ប៉ុន្តែភាគីខាងអ្នកកាប់នោះ បាននិយាយថា ពួកគេគ្មានដាវទេ មានតែដំបងដែក ឈ្លោះគ្នាទៅវិញទៅមក រហូតផ្អើលដល់ កម្លាំងអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វារ ជាច្រើននាក់ ចុះធ្វើការឃាត់ខ្លួន កម្មករសំណង់ចំនួន ២ក្រុម បញ្ជូនទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដោយភាគីខាងរបួសបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច​កសាង​សំ​ណុំ​រឿង ​ចាត់ការ​តាម​​ច្បាប់​៕ 



Telegram